ព័ត៌មានជាតិ

ACU ឃាត់ខ្លួនមន្រ្តីស័ក្តិ៣ម្នាក់ទៀតហើយ បញ្ជូនទៅតុលាការ

ភ្នំពេញ: លោក លី សុផាណា អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញបានថ្លែងតាមទូរស័ព្ទថា តំណាងអយ្យការកំពុងតែចាត់ការលើសំណុំរឿង ពុករលួយ ដែលអង្គភាពប្រឆាំងអំពើពុករលួយទើបតែបញ្ជូនមកនោះហើយ ។ លោកថា ព័ត៌មានលម្អិតនឹងជម្រាបជូននាពេលក្រោយ ។

យោងតាមប្រភពពីមន្ត្រី ACU ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ហ៊ុយ ហឿ​ន អាយុ​៤២​ឆាំ្ន អនុប្រធាន​ផ្នែក​នៃ​ការិយាល័យ​សារពើ​ភ័​ណ្ឌ​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​មាន​ឋានៈ​អនុសេនីយ៍ឯក​ (​ស័ក្តិ​៣) ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕

មតិយោបល់