ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាប្អូនថ្លៃយកកាំបិតកាប់បងថ្លៃឲ្យរបួសជាទម្ងន់

​កំពង់ឆ្នាំង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​ ។​ ​ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ ១៨​និង​៣០​នាទី​ ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២១​ នៅ​ចំណុច​រស់នៅ​ភូមិ​ស្នា​ពេជ្រ​ ឃុំ​ឈូកស​ ស្រុក​កំពង់ត្រឡាច​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ សឿង​ សា​រិ​ន​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ មុខ​កសិករ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​
​ជន​ដៃដល់​មានឈ្មោះ​ ពិន​ ពៅ​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ ត្រូវជា​ប្អូនថ្លៃ​ជន​រង​គ្រោះ​ រស់នៅ​ភូមិ​-​ឃុំ​ ស្រុក​ ជាមួយ​គ្នា​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ជា​ទម្ងន់​ ។​

​មូលហេតុ​នៃ​អំពើ​ហិង្សា​នេះ​ បណ្តាល​មក​ពី​ខឹង​ជន​រង​គ្រោះ​ជេរ​ប្រមាថ​មក​លើ​រូបគេ​ ទើប​រូបគេ​យក​កាំបិត​កាប់​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ ជន​ដៃដល់​ រួម​នឹង​វ​ត្តុ​តាង​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់