ព័ត៌មានជាតិ

បុរសម្នាក់ ស្រវឹងស្រាចុះងូតទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: ប្រភពព័ត៌មានពីភ្នាក់ងារPost News ប្រចាំខេត្តកណ្តាល បានឲ្យដឹងថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ស្រវឹងស្រា ចុះងូតទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សាកសពជនរងគ្រោះខាងលើមានឈ្មោះ ម៉ាន់ វ៉ិត ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរកសិករ ជាមនុស្សផឹកស្រាជាប្រចាំ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតេហតុ ជនរងគ្រោះមានសភាពស្រវឹងស្រា ហើយដើរទៅអង្គុយនៅមាត់ប្រឡាយតែម្នាក់ឯង រួចក៏ចុះងូតទឹករហូតដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែជនរងគ្រោះបានលង់ទឹកស្លាប់នៅក្នុងប្រឡាយតែម្តង បន្ទាប់មកបានរាយការណ៍រួចមក សមត្ថកិច្ចប៉ុស្ដិ៍ រួមនឹងអជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យទៅលើសព ឃើញថាសាកសពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនមិនមែនជាករណីឃាតកម្មអ្វីនោះឡើយ។ ហើយបច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់