ភ្នំពេញៈ យុវជន២នាក់ បានជិះម៉ូតូគេចពីគេដេញវាយ ចូលផ្លូវក្រោមដីស្ពាន៥កមរា ដោយបើកបរបញ្ច្រាសផ្លូវចរាចរណ៍ ជ្រុលទៅបុកកង់បីឥណ្ឌាពេញទំហឹង បណ្ដាលរងរបួសបែកមុខមាត់ស្រាល ចំណែកកង់បីរងការខូចខាតបែកកញ្ចក់ខាងមុខខ្ទេច។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់រលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ស្ថិតនៅចំណុចផ្លូវក្រោមដីស្ពាន៥មករា ក្នុងសង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក។
យោងតាមប្រភពពីយុវជនទាំង២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុរូបគេ បានជិះម៉ូតូសង់ប៊ិច ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ចាម1M-0796 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន បានជ្រុលទៅបុកកង់បីឥណ្ឌា ពណ៌លឿន ពាក់ស្លាកលេខភ្នំពេញ 1HG-3673 ធ្វើដំណើរពីលិចទៅកើតល្បឿនលឿនដូចគ្នាពេញទំហឹង បណ្ដាលខាងម៉ូតូរបួសបែកមុខមាត់ បន្ទាប់ពីមានគេដេញវាយធ្វើឲ្យភិតភ័យ បានជិះចូលក្រោមដីបញ្ច្រាសផ្លូវចចរាចរណ៍។
ក្រោយកើតហេតុសមត្ថកិច្ច បានទាក់ទងជំនាញមកវាស់វែង យកកង់បីនិងម៉ូតូ ទៅអធិការដ្ឋានខណ្ឌទួលគោក រងចាំដោះស្រាយនៅពេលក្រោយ៕
មតិយោបល់