កំពង់ឆ្នាំង: លោកអធិការរងស្រុកសាមគ្គីមានជ័យបានប្រាប់ Post News ថា មានករណីប្រទះឃើញសាកសពបុរសម្នាក់ចងកកាលពីវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
លោកអធិការរងបានបន្តថា អ្នកឃើញហេតុការណ៍មានឈ្មោះ យ៉ុន ខេម ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ម៉ុក មុត ភេទប្រុស អាយុ២៣ឆ្នាំ បានដើរទៅរកបេះស្លឹកព្រិច នៅម្តុំភ្នំកូបរមាត ក៏បានប្រទះឃើញសាកសពបុរសម្នាក់ចងស្លាប់ មិនដឹងតាំងពីពេលណា មានភិនភាគ ស្លៀកខោខូវប៊យខ្មៅ ពាក់អាវរងារដៃវែងពណ៌ខ្មៅ មានមួកនិងឆ្នូតសងខាង ចងកដោយយកខ្សែភ្លើងពណ៌សមកចង ហើយសាកសពមានសភាពស្អុយរលួយមានដង្កូវ ក៏ភ្ញាក់ផ្អើលរត់មកប្រាប់អ្នកភូមិហើយអ្នកភូមិក៏រាយការណ៍ជូនលោកអធិការតែម្តង ។
បច្ចុប្បន្នសាកសពកំពុងត្រូវបានសមត្ថកិច្ចពិនិត្យធ្វើកំណត់ហេតុ និងធ្វើកោសលវិច័យ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារនិងសុើបអង្កេតថាតើនេះជាករណីឃាតកម្មឬអត្តឃាត ។
មតិយោបល់