មេធាវីនិយាយថា របបយោធាមីយ៉ាន់ម៉ាបានកាត់ទោសជំនួយការដែលជិតស្និត ទៅនឹង មេដឹកនាំស៊ីវិល ដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី អ៊ុង សានស៊ូជី ឱ្យជាប់ ពន្ធនាគារ ២០ឆ្នាំពីបទក្បត់ជាតិកាលពីថ្ងៃសុក្រ។
យោងតាមក្រុមឃ្លាំមើលក្នុងតំបន់ បានឲ្យ ដឹងថាសហភាពមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាបានឡើងកាន់អំណាច ក្នុងរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ជាមួយនឹងការតវ៉ាទូទាំងប្រទេសហើយ មនុស្សជាង ១១០០ នាក់ត្រូវបានសម្លាប់ ដោយកងកម្លាំងសន្តិសុខ។
លោក U Win Htein ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ២០ឆ្នាំ ហើយមេធាវីរបស់លោកនិយាយថា ថាពួកគេនឹង ប្តឹងឧទ្ធរណ៍។
លោក U Win Htein ដែលជាមនុស្សជំនិតដៃស្តាំរបស់លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានទទួលស្គាល់ច្រើនក្នុងចំណោមអ្នកកាសែតជាតិ និងអន្តរជាតិ ព្រោះលោកជាអ្នកដែលអាចផ្តល់ព័ត៌មាន ទាក់ទងនឹងការគិតពិចារណ ជំហររបស់លោកស្រីអ៊ុងសាន ស៊ូជី នៅក្នុងពេលលោកស្រីជាប់ឃុំក្នុងគេហេដ្ឋាន កាលពី ជាង ១០ឆ្នាំមុន។
តាមកាសែតក្នុងស្រុក លោក U Win Htein មានស្ថានភាពសុខភាពមិនសូវរឹងមាំនោះទេ។ អង្គុយក្នុងកៅអីរុញ និងភ្ជាប់ខ្សែបំពង់អុកស៊ីសែន លោកវីន តេនមានជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម លើសឈាម និងបញ្ហាបេះដូង។ នៅក្នុងសារសរសេរឆ្លើយតបទៅទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters កូនស្រីរបស់លោកវីន តេន បាននិយាយថា លោកស្រី មិនភ្ញាក់ផ្អើល ប៉ុន្តែ លោកស្រីក្រៀមក្រំដែលបានលឺសាលក្រមដ៏អយុត្តិធម៌ បែបនេះ។ លោកស្រី បានអំពាវនាវឲ្យមហាជនមីយ៉ាន់ម៉ាបន្តតស៊ូ និងថា អ្នកដែលប្រព្រឹត្តអំពើអយុត្តិធម៌ ត្រូវតែប្រឈមនឹងការថ្កោលទោស។


មតិយោបល់