ព័ត៌មានជាតិ

ប្រុងប្រយត្ន័ឲ្យបានខ្ពស់បងប្អូន! ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នងបំផ្លាញទ្រព្យសម្បត្តិសរុប៩ពាន់ដុល្លារ

បាត់ដំបងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីផ្ទះមួយខ្នងដែលមានទំហំ ៥ម៉ែត្រគុណនឹង៦ម៉ែត្រដំបូលប្រក់សង្ក័សី ជញ្ជាំងក្តា ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម១៤ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ភ្នាក់ងារ យកព័ត៌មានPost News ប្រចាំខេត្តបាត់ដំបងថា ម្ចាស់ផ្ទះកើតហេតុខាងលើនេះ មានឈ្មោះ ផុន សុខា ភេទស្រី អាយុ៥៤ឆ្នាំ។ ក្នុងនោះដែរ សមត្ថកិច្ចប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត ក្នុងនោះមានរថយន្តធំ១គ្រឿង និងតូច៣គ្រឿង ទើបរលត់ទៅវិញ ដោយបានបណ្តាលឲ្យខូចខាត លុយចំនួន២ពាន់ដុល្លារ ,អង្ករចំនួន១ការ៉ុង ,ទូរទស្សន៍១គ្រឿង,អត្តសញ្ញាណ១សន្លឹក ,សៀវភៅគ្រួសារ១ក្បាល រួមនិងសម្ភារៈក្នុងផ្ទះមួយចំនួនធំ សរុបជាទឹកប្រាក់អស់៩ពាន់ដុល្លារឯណោះ។ ចំណែកមូលហេតុ គឺបណ្តាលមកពីការទុស្សេខ្សែភ្លើង៕

មតិយោបល់