បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា កាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៧មករា ស្ថិតភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។
ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ហុងដាMSX គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សុខ ផារ័ត្ន ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទិសដៅពីកើតទៅលិច រួមដំណើរដោយឈ្មោះ រិទ្ធ សុផៃ ភេទស្រី អាយុ២២ឆ្នាំ ខណៈមកដល់ចំណុចខាងលិចរោងចក្រកាត់ដេរ ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក៏មានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1S-5132 បើកបរដោយឈ្មោះ ហាប់ ផាន ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទិសដៅពីជើងទៅត្បូង រួចបានប្តូរទិសទៅខាងកើត ស្របពេលនោះម៉ូតូម៉ាក ហុងដា MSX បានបុករះចំហៀងខាងឆ្វេងម៉ូតូហុងដាឌ្រីមដួលបោកទៅនឹងថ្នល់ បណ្ដាលឲ្យរងបួសធ្ងន់តែអកុសលបានស្លាប់ពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបរម៉ូតូម៉ាកហុងដា MSXរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់