មណ្ឌលគិរីៈ លោកអធិការរងស្រុកកែវសីមា បានប្រាប់Post Newsថា មានសត្វដំរីព្រៃចំនួន១១ក្បាល បានដើរធ្លាក់រណ្ដៅគ្រាប់បេ៥២ ប្រហែលជា៣ទៅ៤ថ្ងៃមកហើយ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅខាងក្រោយភូមិអូរអាម។
ប្រជាជនដែលនៅទីនោះបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅខាងក្រោយភូមិអូរអាម ចម្ងាយប្រហែលជា២គីឡូម៉ែត្រ គេបានឃើញមានសត្វដំរីព្រៃចំនួន១១ក្បាល បានដើរធ្លាក់ រណ្ដៅគ្រាប់បេ៥២ ប្រហែលជាអស់រយៈពេល ៣ទៅ៤ថ្ងៃមកហើយ ទើបមានពលរដ្ឋប្រទះឃើញក៏ប្រញាប់រាយការណ៍ទៅខាងសមត្ថកិច្ច អភិរក្សជីវគ្គចម្រុះនៅស្រុកកែវសីមាដើម្បីធ្វើការចុះជួយសង្គ្រោះតែម្តង។
លោក អធិការរងស្រុកកែវសីមា បានបន្ថែមថា រហូតមកទល់ម៉ោង៥និង៤៧នាទី ល្ងាចថ្ងៃទី២៥នេះ សមត្ថកិច្ចអាចជួយសង្គ្រោះហ្វូងដំរីទាំងនោះបានហើយ៕
https://youtu.be/u-SrIzowaTk
មតិយោបល់