ក្រចេះ: នាយផ្នែកព្រហ្មទណ្ឌស្រុកចិត្របុរី បានប្រាប់ Post News ថា បុរសល្មោភកាមម្នាក់ បានចាប់រំលោភសេពសន្ថវៈ លើកូនស្រីចិញ្ចឹមខ្លួន ដែលទើបមានអាយុ១០ឆ្នាំ ជារៀងរាល់ខែ ហើយថែមទាំងគំរាម យករឿងនេះ ប្រាប់ឲ្យអ្នកណាដឹងទ្បើយ បើបែកការហ្នឹងសម្លាប់ចោល។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ លឿត ឌី អាយុ៣៩ ឆ្នាំ និងប្រពន្ធឈ្មោះ គឹម គង្គា អាយុ៣៦ឆ្នាំ។ នៅពេលមុនកើតហេតុ នៅអំឡុងឆ្នាំ២០១៥ ជនសង្ស័យ បានសុំកុមារីរងគ្រោះ អាយុ ១០ឆ្នាំ ពីអ្នកភូមិម្នាក់យកមកចិញ្ចឹម ចាត់ទុកជាកូនបង្កើត។ ក្រោយពីយកក្មេងស្រីមកចិញ្ចឹមជនសង្ស័យ តែងយកក្មេងស្រីរងគ្រោះ ទៅដេកចាំចម្ការនៅឆ្ងាយពីភូមិ ដោយមានឱកាសជនសង្ស័យ បានចាប់រំលោភសេពសន្ថវៈ ជារៀងរាល់ខែ គឺក្នុងមួយខែៗពី០៨ ទៅ ០៩ដង ហើយថែមទាំងបានគំរាមសម្លាប់ ប្រសិនកុមារីនោះ យករឿងនេះទៅប្រាប់ម្តាយ(ប្រពន្ធខ្លួន) ។ លុះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យបានចាប់រំលោភកុមារីរងគ្រោះបានម្តង។ មកដល់ថ្ងៃទី២៣ ខែមីនា បានចាប់រំលោភម្តងទៀត។
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ កុមារីរងគ្រោះ បានមកភូមិ ក៏បានយករឿងរ៉ាវ ដែលឪពុកចិញ្ចឹមប្រព្រឹត្តមកលើខ្លួន ទៅប្រាប់ម្តាយចិញ្ចឹម នៅពេលបានដឹងម្ដាយ ក៏បាននាំកូនស្រី ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។ បន្ទាប់ពីទទួលបណ្តឹងសមត្ថកិច្ច បានចុះឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលកន្ទួត។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភនាងតាំងពីឆ្នាំ២០១៥រហូតមកម្ល៉ោះ។
ក្រោយពីសារភាពរបស់ជនសង្ស័យសមត្ថកិច្ច ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនមកការិយាល័យជួញដូរមនុស្ស និងការពារអនីតិជនខេត្ត ថ្ងៃទី២៥ ខែមីនា វេលាម៉ោង១០ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់