ព័ត៌មានជាតិ

First News៖ សាហាវណាស់! រថយន្ត១ គ្រឿង បើកបុកបង្គោលភ្លើង ដាច់ជើងស្ត្រីម្នាក់

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីរថយន្ត១ គ្រឿង បើកបុកស្ត្រីម្នាក់ ដែលឈរនៅក្បែរបង្គោលភ្លើង បណ្ដាលឲ្យដាច់ជើងស្ត្រីម្នាក់នោះ នៅនឹងកន្លែងតែម្ដង និងបង្គោលភ្លើងទ្រេតស្ទើរតែដាច់ខ្សែ ។

ហេតុការណ៍នេះ បានកើតទ្បើងនៅភូមិវាល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះ ឈ្មោះ ខា ស្រីណយ ជាកម្មការនីរោងចក្រ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ កំពុងតែឈរ នៅក្បែរបង្គោលភ្លើង ស្រាប់តែមានរថយន្ត រេចង្កូតមកបុករូបគាត់ បណ្ដាលឲ្យដាច់ជើងនារីកម្មការនី នៅកន្លែងកើតតែម្ដង ។

ក្រោយហេតុ អ្នកបើករថយន្ត ត្រូវសមត្ថកិច្ចសង្កាត់កន្ទោកយកទៅសួរនាំ និងជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ (មានការផ្សាយផ្ទាលនៅហ្វេប៊ុក Post News Media)

មតិយោបល់