ព័ត៌មានជាតិ

ព្រមស្ម័គ្ររួមភេទក្នុងបន្ទប់ខារ៉ាអូខេ ចុងក្រោយតួប្រុសក្លាយជាអ្នកទោស

ភ្នំពេញ: យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយនារីរងគ្រោះ ដោយចោទប្រកាន់ថាជនសង្ស័យរូបនេះបានធ្វើសកម្មភាពរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ភ័ក្រ្ត ឆវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ២៥E0 ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកនារីរងគ្រោះមានឈ្មោះ ស.ញ.ស ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ៥១ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

មុនពេលកើតហេតុ កាលពីខែកក្កដា ឆ្នាំ២០១៦ ម៉ោង១រសៀល ជនសង្ស័យបានទាក់ទងស្រឡាញ់គ្នាជាមួយជនរងគ្រោះ រួចក៏នាំគ្នាទៅច្រៀងខារ៉ាអូខេនៅទីតាំងខារ៉ាអូខេយីហោ Brother ចំណុចកើតហេតុ ពេលនោះជនសង្ស័យនិងជនរងគ្រោះបានព្រមព្រៀងរួមភេទជាមួយគ្នាក្នុងបន្ទប់ខារ៉ាអូខេខាងលើបានសម្រេចមួយលើក។ បន្ទាប់មកជនសង្ស័យនិងជនរងគ្រោះ បានរួមភេទជាមួយគ្នានៅក្នុងបន្ទប់ខារ៉ាអូខេខាងលើ ក្នុង១សប្តាហ៍ចំនួន២ដង។ លុះដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១២និង១០នាទីយប់រំលងអាធ្រាត ជនសង្ស័យនិងជនរងគ្រោះបានឌុបដើរលេង រួចនាំគ្នាមករួមភេទនៅផ្ទះជនសង្ស័យខាងលើ រួចហើយជនរងគ្រោះបានយករឿងហេតុមកប្រាប់ម្តាយ ទើបនៅថ្ងៃទី ៥ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១រសៀល ខណ:ដែលជនសង្ស័យកំពុងនៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ក៏ត្រូវបានម្តាយឪពុកជនរងគ្រោះឃើញឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

រួមភេទខុសច្បាប់

រួមភេទខុសច្បាប់

រួមភេទខុសច្បាប់

មតិយោបល់