(ព្រះវិហារ): អភិបាលខេត្តព្រះវិហារលោកអ៊ុំ មា៉រា៉បានប្រាប់ Post News ថា នៅមោ៉ង៨:៣០នាទីព្រឹក ថ្ងៃទី២៥មីនា ២០១៦នេះ ខេត្តព្រះវិហារ
បានរៀបចំទិវាវប្បធម៍ប្រចាំឆ្នាំ នៅលើទឹកដី ឃុំកំពង់ស្រទ្បៅ១ ស្រុកឆែប ដោយមានការសហការជាមួយខេត្តចំបា៉សាក់ ប្រទេសឡាវ ។
វត្តមានលោកអភិបាលខេត្តព្រះវិហារនិងលោកស៊ុមសានិត វុឌ្ឍិវង្ស អភិបាលរងខេត្តចំបា៉សាក់ បានប្រកាសបើកកម្មវិធីជាផ្លូវការដែលមានការចូលរួមពីមន្ត្រីរាជការប្រជាពលរដ្ឋនិងក្រុមកីទ្បាអ៊ុំទូកចូលរមយា៉ងច្រើនកុះករ។
គួរកត់សំគាល់ថាក្នុងទិវាវប្បធម៍ដែលផ្លាស់ប្តូរវេនធ្វើម្ចាស់ផ្ទះ១ឆ្នាំម្តងនោះរៀបចំឲ្យមាន ពិធីតាំងពិពណ៍ ការសំដែងសិល្ប:រួមគ្នា ការររៀបចំកីទ្បា ( បេតង់ បាល់ទះ ,ប្រដាល់ និង អ៊ុំទូកជាដើម ) ។
បើតាមអាជា្ញធខេត្តព្រះវិហារ ពិធីប្រណាំងទូកនេះចំណុះ២២នាក់ បានចាប់ផ្តើមក្រោមសំរែកហោ៊កងរំពងពីប្រជាជនទាំងសងខាងនៃដងទន្លេមេគង្គលើទឹកដីខេត្តព្រះវិហារ ។
មតិយោបល់