ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យគ្រឿងញៀននៅផ្ទះសំណាក់ ភ្នំប្រុស II

ត្បូងឃ្មុំ: កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបិទ បានចុះត្រួតពិនិត្យរដ្ឋបាលចំហរ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ និងថ្នាំញៀន០៣កញ្ចប់ កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង ៩ និង៣០នាទី ត្រង់ចំណុចផ្ទះសំណាក់ ភ្នំប្រុសII ភូមិយាយសឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យខាងលើ៖
ទី១.ឈ្មោះ វណ្ណា រិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ទី២.ឈ្មោះ សាត ស៊ីណា ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទូ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ទី៣.ឈ្មោះ ឌី សុវណ្ណ ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរកាសង្កាត់សំបួរមាសក្រុងកំពង់ចាមខេត្តកំពង់ចាម។
ទី៤.ឈ្មោះ ហេង លីដា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្រោយពីបានឆែកឆេរ សមត្ថកិច្ចបានរកឃើញម្សៅក្រាម ពណ៌ស សង្ស័យថា ថ្នាំញៀនចំនួន២កញ្ចប់។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង
១២ និង០០នាទី ត្រង់ចំណុចភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្តទៀត
ទី៥.ឈ្មោះ ញ៉ុន រតនា ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាប្រឹម ឃុំសំបួរ ស្រុកត្រាំង ខេត្តតាកែវ
ទី៦.ឈ្មោះ សាន់ យូសុះ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងបានធ្វើការឆែកឆេរលើខ្លួន រកឃើញម្សៅក្រាម ពណ៌សសង្ស័យថា ថ្នាំញៀន០១កញ្ចប់។

ក្រោយពីបានសាកសួរជនសង្ស័យទាំង០៦នាក់ សមត្ថកិច្ចបានរាយការណ៍ ជូនលោកឧត្ដមសេនីយ៍ស្នងការ និងលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ។ លុះដល់ម៉ោង១៦ និង៣០នាទីរសៀលលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងលោក ប៉ោ សុខនី ក្រឡាបញ្ចី បានចុះដល់ ផ្ទះសំណាក់ភ្នំប្រុស២ ដឹកនាំកម្លាំងជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការបិទផ្ទះសំណាក់ភ្នំប្រុស២ និងបញ្ជារឲ្យឃាត់ខ្លួន មេការផ្ទះសំណាក់ម្នាក់ឈ្មោះ អ៊ុក ស៊ន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជីរោទិ៍ក្រោមទី២ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បច្ចុប្បុន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បី ចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់