ព័ត៌មានជាតិ

វិធីសាស្ត្រ​ក្នុង​ការ​ដាក់​ពាក្យសុំ​ធ្វើការ​ដើម្បីឲ្យ​ទទួលជោគជ័យ​

​តាម​ការសិក្សា​បានបង្ហាញ​ថា​មនុស្ស​ប្រមាណ ៨៥ ភាគរយ​បាន​ដាក់​ពាក្យសុំ​ការងារ ហើយ​បាន​បោះបង់​ចោល​វិញ​។ ពួក​គេ​ដាក់​ពាក្យ​ខុស​ជំនាញ មាន​កំហុសឆ្គង​អក្ខរាវិរុទ្ធ​នៅក្នុង​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​, ប្រើប្រាស់​ឯកសារ​ធម្មតាៗ​, មក​សម្ភាស​ការងារ​យឺត និង​កំហុសឆ្គង​ច្រើន​ជាង​នេះ​ទៀត​។ ការ​ពិត​នេះ​ជា​ព័ត៌មាន​ល្អ​សម្រាប់​អ្នក​! គ្មាន​អ្វី​ប្រសើរ​ជាង​សមត្ថភាព​ដែល​យើង​មាន គួប​ផ្សំ​ជាមួយនឹង​ការរៀបចំ​ខ្លួន​ឲ្យ​សមស្រប់​ទៅ​នឹង​អ្វី​ដែល​គេ​ចង់បាន​នោះ​ទេ​។​
​ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​បេក្ខជន​ត្រូវធ្វើ​មុន​ពេល​ចូលរួម​សម្ភាសន៍​៖
– អាន​គ្រប់​ព័ត៌មាន​ទាំងអស់ ទាក់ទង​នឹង​ដំណឹង​ជ្រើស​បុគ្គលិក​។
– ស្វែងយល់​ពី​ផលិតផល និង​សេវា​របស់​ក្រុមហ៊ុន​។​
– ទទួល​យក​ចំណេះដឹង​មូលដ្ឋាន​គ្រឹះ មួយចំនួន​ពី​ឧស្សាហកម្ម និង​សិក្សា​ពី​និន្នាការ​របស់​គេ​។​
– សិក្សា​ពី​ភាពខ្លាំង និង​ភាព​ខ្សោយ​របស់​ក្រុមហ៊ុន​។​

​ការត្រួតពិនិត្យ​៖ ត្រៀម​ប្រវត្តិរូប​សង្ខេប និង​ធ្វើ​ការត្រួតពិនិត្យ​ឯកសារ​ម្តង​ហើយ ម្តងទៀត​។ ត្រូវ​ប្រាកដថា​គ្មាន​កំហុស​អក្ខរាវិរុទ្ធ ឬ​កំហុស​វេយ្យាករណ៍​នៅក្នុង​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​។​
​ការហាត់​សម​៖ មុនពេល​ចេញ​ទៅ​សម្ភាសន៍ ត្រូវ​គិត​អំពី​អ្វី ដែល​អ្នក​នឹង​ត្រូវ​និយាយ​។​
– ហៅ​មិត្តភក្តិ​មក​ជួយ​ធ្វើ​ជា​អ្នក​សម្ភាសន៍​។​
– ហាត់​សម និង​អនុវត្ត​ចម្លើយ​របស់​អ្នក​។​
​ការ​ស្លៀកពាក់​៖ ត្រូវ​ស្លៀកពាក់​ឲ្យមើល​ទៅ​គួរឲ្យ​គោរព​! ត្រូវ​មើល​ទៅ​អ្នក​យ៉ាងហោចណាស់ ១០ ភាគរយ​ល្អ​ជាង​អ្នក​ដែល​ត្រូវ​សម្ភាស​អ្នក ដោយ​មិន​គិត​ពី​ឋានៈ​ការងារ​ដែល​អ្នក​កំពុង​តែ​ដាក់​ពាក្យសុំ​។​

​ផ្ញើ​អំណរគុណ​ក្រោយ​ធ្វើ​ការសម្ភាសន៍​រួច​៖ ត្រូវ​ផ្ញើ​អំណរគុណ​តាមរយៈ​អ៊ី​ម៉ែ​ល ឬក៏​សំបុត្រ​ក្រោយ​ពី​ការសម្ភាសន៍​រួច​។ ជាមួយនឹង​ការរៀបចំ​បន្តិចបន្តួច និង​ការផ្ញើ​អំណរគុណ​ដល់​អ្នក​សម្ភា​សន៍ អ្នក​នឹង​ទទួលបាន​សង្ឈឹម ១៥ ភាគរយ​បន្ថែ​ពីលើ​អ្នកប្រកួតប្រជែង​ជាមួយ​អ្នក​៕​

មតិយោបល់