ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ ដេកស្លាប់ក្រោយពីចូលរួមការកូន

បន្ទាយមានជ័យ: លោកមេប៉ុស្តិ៍ឬស្សីក្រោក បានប្រាប់ Post News ថា មានករណីបុរសចំណាស់ម្នាក់ដេកស្លាប់ ក្រោយពីចូលរួមការកូនដន្លង ឈ្មោះ ចៅ សៀម ភេទប្រុស អាយុ ៥៩ឆ្នាំ នៅភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

បុរសចំណាស់ដែលស្លាប់មានឈ្មោះ ក្រូច ឆឺយ អាយុ៦៦ឆ្នាំ ស្នាក់នៅភូមិព្រែកលីវ ឃុំរការ ស្រុកកងមាស ខេត្តកំពង់ចាម។

ប្រដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានមកចូលរួមការកូនដន្លង នៅភូមិកើតហេតុខាងលើ ហើយបានដេកស្លាប់នៅទីនោះតែម្តង ដោយមូលហេតុគាត់មានជំងឺលើសឈាមជាប្រចាំ។

ចំណែកសាកសព សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់