កណ្តាលៈ បុរសម្នាក់លែងលះគ្នាជាមួយប្រពន្ធបានជិត ១ខែហើយសុំជុំត្រូវគ្នាវិញ ប្រពន្ធមិនព្រមយកកាំបិតចាក់ចំនួន ៤កាំបិតស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយអារ.កខ្លួនឯងស្លាប់តាមក្រោយស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៨និង២៥នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រពន្ធឈ្មោះ សុខ ផល្លី ភេទស្រី អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានភូមិកំណើតភូមិពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំណែកប្ដីឈ្មោះ ឆាយ ធន់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនបង្កជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1GF-9307 ដឹកកូនស្រីម្នាក់ពីក្រោយ។
ហើយប្រពន្ធជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1AI-4049 ដឹកក្មួយស្រី ២នាក់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្រី្តជាប្រពន្ធបានជិះម៉ូតូដឹកក្មួយស្រី ២នាក់ ក្នុងគោលបំណងដើម្បីទៅទិញអីហូប លុះមកដល់ចំណុចកើតក៏ ស្រាប់តែឃើញជនបង្កជាប្ដីបានជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០១៧ ដឹកកូនស្រីម្នាក់មកជាមួយហើយបានជួបគ្នានៅនិងកន្លែងកើតហេតុខាងលើ បន្ទាប់មកបុរសជាប្ដីបានសុំប្រពន្ធត្រូវរ៉ូវគ្នាវិញ តែប្រពន្ធមិនព្រមក៏ប្រកែកគ្នាទៅវិញទៅមកហើយជនដៃដល់ក៏បានសុំលុយចំនួន ២០ម៉ឺនរៀល ខណៈពេលប្រពន្ធកំពុងតែរៀបចំហូតលុយបំរុង និងឲ្យស្រាប់តែជនដៃដល់រូបនេះ បានទាញយកកាំបិតចិតបន្លែដ៏មុតស្រួច មកដេញចាក់លើជនរងគ្រោះភ្លាមៗនោះជនរងគ្រោះ បានរត់ហៅឲ្យគេឯងជួយដែរតែរត់មិនរួចត្រូវបានប្ដីចាក់ចំនួន ៤កាំបិតចំខ្នងផ្នែកខាងក្រោយ បណ្ដាលឲ្យប្រកាច់ដួលទៅនិងដីស្លាប់ភ្លាមៗ។ បន្ទាប់មកបុរសជាប្ដីបានយកកាំបិតអារ.កខ្លួនឯង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរពេលភ្លាមៗនោះដែរ ត្រូវរថយន្តសង្គ្រោះបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ តែដោយសារសភាពធ្ងន់ធ្ងរពេកខាងមន្ទីរព្រះកុសុមៈ បានបញ្ជូនជនរងគ្រោះបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះបន្ទាន់។ បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ចនគរបាល ព្រមទាំងកម្លាំងសមត្ថកិច្ចផ្នែកជំនាញ ចុះមកយកខ្សែរុំព័ទ្ធជុំវិញចំណុចកើតហេតុ ហើយបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីពិនិត្យកោសល្យវិច័យសពនារីរងគ្រោះនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុផ្នែកជំនាញ បានធ្វើការកោះសល់វិច័យរួចហើយក៏ប្រគល់សពនារីរងគ្រោះ ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតខាងស្រី៕
មតិយោបល់