ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានបញ្ជូនជនជាតិចិនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។
មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង៣០នាទី នៅចំណុចមុខស្ថានីយ៍ប្រេងសូគីមិច ស្ថិតនៅលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-0723 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូកង់៣ ឥណ្ឌាមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នា ម៉ាក BAJAJ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AD-0827។
មន្ត្រីនគរបាលចរាចរណ៍ដដែលបន្តថា ជនបង្កជាជនជាតិចិនឈ្មោះ HAN LIZHU ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅខុនដូ បន្ទប់លេខ១០០៩ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះទី១-ឡឺន សុភ័ក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ដា សីហា ភេទប្រុស អាយុ ២៥ឆ្នាំ អ្នកទាំង២នាក់ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕
មតិយោបល់