ព័ត៌មានជាតិ

រថយន្ត២គ្រឿងប៉ះគ្នា នៅផ្លូវជាតិលេខ៥ ចរចារតឹងសរសៃកមិនចប់ សមត្ថកិច្ចនាំទៅប៉ុស្តិ៍

បាត់ដំបង: ភ្នាក់ងារPost Newsបានឲ្យដឹងថា កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ មានករណីរថយន្តប៉ះគ្នាជាមួយរថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៥ ម្ចាស់រថយន្តទាំងសងកំពុងចរចារយ៉ាងតឹងសរសៃក តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចភូមិអណ្តូងចេញ ឃុំអូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្បែរសុីម៉ាក់កម្ចាត់មីន ។

បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយតាមសន្តិវិធី ៕

មតិយោបល់