ព័ត៌មានជាតិ

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! ម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ២នាក់

ត្បូងឃ្មុំ: កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូ និងម៉ូតូ លើផ្លូវក្រាលកៅស៊ូ ស្ថិតភូមិ២៥ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ជនបង្កឈ្មោះ សាន ស្រីអូន ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាបុគ្គលិកស្ថាបនា មានទីលំនៅភូមិដំណាក់ព្រីងលិច ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម (ស្លាប់)។ ជនរងគ្រោះឈ្មោះ នៅ ប៊ុនធឿន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអណ្ដូងជា ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GK-10 49 ធ្វើដំណើរពីទិសខាងកើត មកដល់ចំណុចកើតហេតុ បានជែងទៅបុកចំពីមុខម៉ូតូ ១គ្រឿងទៀត ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1C-6727 បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ចំណែកសព បានប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់