ព័ត៌មានជាតិ

រថយន្តដឹកក្បឿងមួយគ្រឿង ម្ចាស់ងោកមួយភាំង បណ្តាលឲ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់ រងរបួសធ្ងន់៣នាក់

ពោធិសាត់: នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៤និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកក្បឿង១គ្រឿង ម្ចាស់ងងុយដេក បណ្តាលឲ្យរេចង្កូតធ្លាក់ចិញ្ចើមផ្លូវក្រឡាប់ រងរបួសធ្ងន់៣នាក់ នៅផ្លូវជាតិលេខ៥ មុខផ្សារថ្មីអូរតាប៉ោង ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5382 ដឹកក្បឿងធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានរ៉េចង្កូតក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់ រងគ្រោះ៣នាក់ អ្នកបើកបរដោយឈ្មោះ ម៉ម ណាំ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិខ្វិត ឃុំខ្វិត ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង បានរងរបួសធ្ងន់ មានអ្នករួមដំណើរជាមួយឈ្មោះ រ៉ាត់ នី ភេទស្រី អាយុ២៨ឆ្នាំ (ត្រូវជាប្រពន្ធ ) រងរបួសស្រាល និងម្នាក់ទៀតឈ្មោះ គិន ពន្លក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រងរបួសស្រាល ។

មលហេតុ៖ បណ្តាលមកពីតៃកុងងងុយដេក បើករថយន្តរេចង្កូតធ្លាក់ចិញ្ចើមផ្លូវ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងខាងលើ ដើម្បីយកជនរងគ្រោះដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យ និងធ្វើកំណត់ហេតុ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់