កំពង់ធំៈ ដីព្រៃជាង ២០០ហិចតា ត្រូវបានលោកថា និងលោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក ឃុបឃិតគ្នា រំលោភយកដីព្រៃ យកមកធ្វើជាកម្មសិទ្ធ ព្រមទាំងបានធ្វើជា ឯកសារលក់ទិញក្លែងក្លាយ ដើម្បីបន្លំភ្នែកសមត្ថកិច្ច សម្រាប់ការលក់ចេញបន្តទៅឈ្មួញ ដែលមានទីតាំនៅ តំបន់អូគ្រញូង ភូមិប្រកូវ និងភូមិស្រែស្រម៉ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មាន ច្បាស់ការណ៍ បានឲ្យដឹងថា អ្នកមេក្លោងដឹកនាំ ទិញលក់ដី នៅតំបន់ឃុំទីពោ ដោយមានការឃុបឃិតគ្នា ជាមួយលោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក បាននាំគ្នារំលោភយកដីព្រៃ ដោយខុសច្បាប់ ដែលពុំមានឯកសារមួយណាជាក់លាក់ និងយកជាផ្លូវការបាន ដោយសារតែឯកសារទាំង ៨ច្បាប់ មានឈ្មោះអ្នកលក់ តែពុំមានឈ្មោះអ្នកទិញ និងពុំមានការដឹងលឺ ពីអាជ្ញាធរស្រុក គឺមានត្រឹមតែមេភូមិ ហើយពុំមានការចុះលេខ និងមេឃុំ ដឹងលឺ និយាយឲ្យខ្លី គឺមានតែមេភូមិ និងអ្នកលក់ គ្មានឈ្មោះអ្នកទិញ គ្មានទីលំនៅអ្វីទាំងអស់ ឯកសារនេះ ដែលលោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក បានអះអាងថា ដីរបស់លោកស្របច្បាប់ ខណៈពេលដែលឯកសារបានយកមកបង្ហាញ គ្មានលក្ខណៈស្របច្បាប់ បន្តិចឡើយ។
ក្នុងនោះដែរលោក ថា ដែលជាមេខ្លោង គក់ជេរដី បានអះអាងថា លោកយល់ឃើញថា ឯកសារទាំងនេះ មិនមានជាលក្ខណៈស្របច្បាប់មែន តែវាជាទំលាប់របស់អ្នកភូមិ ទិញលក់ ដោយមិនចាំបាច់ដាក់ឈ្មោះអ្នកទិញ និងទីលំនៅនោះទេ ហើយលោកបាននាំគេមកទិញ តែ៤ ទៅ៥នាក់ តែបើសិនជាថា ឯកសារខុសយ៉ាងណា នោះ គឺចាំប្រាប់ឲ្យគេកែតម្រូវ តាមក្រោយទៀត ហើយចំណែកការសម្រួល ដោះស្រាយនោះ គឺលោកបានណាត់ឲ្យលោក យូ រស់នៅចំការលើ និងម្ចាស់ដី ៥នាក់ មកជួបជាមួយលោក ឈួន ឆោម ជាកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីដោះស្រាយ បិទព័ត៌មាន កុំឲ្យធ្វើការផ្សព្វផ្សាយ។
តាមប្រភពព័ត៌មាន បានបង្ហើប ឲ្យដឹងថា ការធ្វើឯកសារបែបនេះ គឺជាលក្ខណៈបង្ករងាយស្រួលដល់ការលក់ដី ឱ្យឈ្មួញ ដោយសារតែមានការចំហរ ត្រង់ឈ្មោះអ្នកទិញ និងអាស្រ័យដ្ឋានអ្នកទិញ លុះថ្ងៃក្រោយមាន ឈ្មួញណាត្រូវថ្លៃ ក៏សរសេរឈ្មោះដាក់ ហើយបំពេញទីលំនៅ និងចុះហត្ថលេខា ទៅជាការស្រេច ការធ្វើឯក សារបែបនេះ ស្មើរនឹងក្លែងក្លាយលិខិតសាធារណៈ ប៉ុន្តែទោះជាយ៉ាងណានោះ ជាមុខរបររបស់លោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក ដែលមានអាជីពជាអ្នករកស៊ី លក់ដីព្រៃ៕
មតិយោបល់