ពោធិ៍សាត់ៈ យោងតាមផេក អគ្គិសនីបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ៩ និង ១០នាទី មានករណីដាច់ចរន្តអគ្គិសនីនៅក្នុងឃុំអូរសោម និងផ្នែកខ្លះនៃឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មូលហេតុ៖ ភ្លើងឆេះព្រៃ បណ្ដាលឲ្យរលំដើមឈើសង្កត់លើខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដាច់ជាច្រើនកន្លែង ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងករណីនេះក្រុមការងារកំពុងធ្វើការជួសជុល រួចនឹងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជប្រើប្រាស់ឡើងវិញនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ០០នាទីរសៀល៕
មតិយោបល់