ព័ត៌មានជាតិ

សង្ស័យ មេប៉ុស្តិ៍រដ្ឋបាល ឃុំរណៈសេ បើកដៃព្រានព្រៃ ឱ្យបរបាញ់សត្វ សហគមន៍ព្រៃឈើក្របួចជាប់

ព្រះវិហារ: សេចក្តីរាយការ បានបញ្ជាក់ថា ការគ្រប់គ្រងអាវុធជាតិផ្ទះ របស់ប៉ុស្តិ៍រដ្ឋបាលរណ:សេ នៅមានភាពទន់ខ្សោយ មិនទាន់គ្រប់គ្រង់អាវុធជាតិផ្ទះបាន រហូតដល់ថ្នាក់មានគេយកអាវុធ ទៅបាញ់សត្វក្នុងព្រៃសហគមន៍ អភិរក្ស និងត្រូវបានកម្លាំងសហគមន៍ភ្នំត្នោត ឃាត់ខ្លួនបានចំនួន ២នាក់ ក្រោយមកជនល្មើសទាំងពីរ បានរត់រួច តែបានបន្សល់អាវុធ ខណ:ពេលដែលប្រតាយគ្នា នៅម៉ោង០៧ យប់ថ្ងៃទី១២ ឧសភា ២០១៦។

តំណាងសហគមន៍ភ្នំត្នោត បានឲ្យដឹងថា នៅក្នុងព្រៃសហគមន៍ សត្វជាច្រើនដូចជាសត្វប្រើស ទន្សោង ខ្ទីង រមាំង ឈ្លូស ស្វា ទោច គ្រប់ប្រភេទ និងជាសត្វអភិរក្ស។ នៅថ្ងៃកើតហេតុ កម្លាំងបានដើរល្បាត ព្រៃសហគន៍ភ្នំត្នោត ហើយឮផ្ទុះឣាវុធ នៅខាងកើតស្រះឈូក ចំនួន ប្រាំបីគ្រាប់ ក្រោយមក កម្លាំងសហគមន៍ បានដើរស្កាត់រក បានជួបប្រទះឃើញជនល្មើស ចំនួន ២នាក់ រួមជាមួយឣាវុធ ឣាកាស្វៃបត់ ដែលត្រូវបានគេស្គាល់ទី១ ឈ្មោះ ធូ សុដារានី ហៅពេទ្យគួក នៅភូមិត្បែងឃុំត្បែង ស្រុកសង្គមថ្មី និងទី២ ឈ្មោះប៉ានឡែន ជាគ្រូបង្រៀន នៅភូមិឃុំជាមួយគ្នា ហើយបានឃាត់អាវុធអាការស្វាយបត់ និងគ្រាប់ ៦ គ្រាប់ យកមករក្សាទុក នៅសហគមន៍ភ្នំត្នោត ចំណែកមនុស្ស ពុំអាចឃាត់ខ្លួនបានទេ ដោយសារកម្លាំងតិច។

លុះមកដល់ថ្ងៃទី១៣ ឧសភា ២០១៦ មានកម្លាំងរាជវុធហត្ បានមកសំឣាវុធ ពីសហគមន៍មកវិញ តែខាងសហគមន៍ មិនប្រគល់ឱ្យ ដោយសារត្រូវការធ្វើកំណត់ហេតុត្រឹមត្រូវ និងរកមូលហេតុ និងប្រភព នៃអាវុធចេញមកពីណា ពិតប្រាកដ លុះមកដល់ថ្ងៃទី១៤ ឧសភា ២០១៦ មានមេប៉ុស្តិ៍ឃុំស្តៅ និងឣធិការងស្រុកគូលេន បានមកធ្វើកំណត់ហេតុ និងសុំយកឣាវុធទៅវិញ ដោយស្រួលៗ។

តាមការការសារភាពរបស់ លោក ប៉ានឡែន មានអាជីពជាគ្រូបង្រៀនផង ជាព្រានព្រៃបរបាញ់សត្វផង បានឲ្យដឹងថា អាវុធអាការស្វាយបត់នេះ ខ្លួនបានខ្ចីមកពីមេប៉ុស្តិ៍រណ:សេ ដើម្បីយកទៅបាញ់សត្វ ក្នុងនោះអ្នក សារព័ត៌មានបានសុំការបំភ្លឺ ពីនាយប៉ុស្តិ៍រដ្ឋបាលប៉ុស្តិ៍រណ:សេ តែទូរស័ព្ទពុំអាចធ្វើការទំនាក់ទំនងបានទេ ចំណែកលោកអធិការង និងមេប៉ុស្តិ៍រដ្ឋបាលស្តៅ សុទ្ធតែឆ្លើយថា ពុំស្គាល់ និងពុំបានដឹងរឿងទាំងអស់។

ក្នុងនោះដែរ ប្រជាពលរដ្ឋ បានសំណូមពរ ឲ្យលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយត្រួតពិនិត្យ សកម្មភាពរបស់ នាយប៉ុស្តិ៍បាលរណ:សេ ស្រុកគូលេន ខេត្តព្រះវិហារ ផង។ ហេតុអ្វីបានជាអាវុធ ធ្លាក់ទៅលើដៃរបស់ប្រជាពលរដ្ឋ យកទៅដើរបាញ់សត្វទៅវិញ តែបើសិនជាមានករណី បណ្តែតបណ្តោយបែបនេះ បញ្ហាប្លន់ ជំរិត ឃាតកម្ម នានា ពិតជាពុំមានសុវត្តិភាព ចំពោះប្រជាពលរដ្ឋ ឡើយ៕

photo_2016-05-14_18-40-49 photo_2016-05-14_18-40-53 photo_2016-05-14_18-40-56 photo_2016-05-14_18-40-59

មតិយោបល់