ព័ត៌មានជាតិ

Update៖ ខឹងប្រពន្ធវាយដោយសារលួចលុយទៅផឹកស្រា បែរជាគិតខ្លីចងកសម្លាប់ខ្លួន

ប៉ៃលិនៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានគិតខ្លីធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់នឹងជាប់នឹងដើមឈើមួយដើម ក្រោយពីខឹងប្រពន្ធវាយ ដោយសារតែលួចលុយទៅទិញស្រាផឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងក្រោយសណ្ឋាគារ មាស សោភា ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សាកសពជនរងគ្រោះមានឈ្មោះ ម៉ាង ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ អិន តេង ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះកើតឡើង ដោយសារជនរងគ្រោះមានជំងឺប្រចាំកាយ វិកលចរិត និងតូចចិត្តនឹងប្រពន្ធវាយ ដោយសារបានលួចលុយប្រពន្ធទៅទិញស្រាផឹក ទើបសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយចងកសម្លាប់ខ្លួនដោយខ្សែអង្រឹងជាប់នឹងដើមខ្នុរខាងក្រោយផ្ទះរបស់ខ្លួនបែបនេះ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់