កណ្តាល: ចោរលួចកាច់កម៉ូតូម្នាក់ ត្រូវបានសមត្ថកិច្ច និងអ្នកលក់ដូរនៅក្នុងផ្សារគគីរ បានសហការគ្នាតាមចាប់បាន ខណៈដែលរូបគេ កំពុងធ្វើសកម្មភាពលួចកាច់កម៉ូតូពីនារីម្នាក់ នៅភ្នំពេញ រួចយកទៅផ្ញើនៅផ្សារគគីរ។
ហេតុការណ៍នេះ បានកើតទ្បើងនៅថ្ងៃអាទិត្យ ០៧កើតខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៧ វេលាម៉ោង០៩ និង៣០នាទី នៅចំណុចផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាន ឃ្លុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិទ្រា ឃុំស្វាយជ្រ៉ំ ស្រុកមេសាង ខេត្តព្រៃវែង ចំណែកជនសង្ស័យ ឈ្មោះ វង សុភី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកផ្អាវ ឃុំព្រែកក្រញ៉ាញ់ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។
សម្ភារបាត់បង់ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1J-7834ស្វាយរៀង លេខម៉ាស៊ីន ៩៧៦៩១៨៣ រីឯវត្ថុតាងចាប់យកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1J-7834 ស្វាយរៀង ជនសង្ស័យដោះចេញលេខម៉ាស៊ីន ៩៧៦៩១៨៣ ។
នគរបាលបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងដូចខាងលើ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ១J ៧៨៣៤ ស្វាយរៀង មកឈប់នៅកន្លែងធ្វើការ នៅផ្សារដីថ្មី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយចតម៉ូតូនៅចំហៀងមុខផ្ទះ ពេលចេញមកវិញ ស្រាប់តែបាត់ម៉ូតូពីកន្លែងដែលចតទុក ពេលនោះជនរងគ្រោះជាម្ចាស់ម៉ូតូ បានរត់ទៅប្រាប់ថៅកែកន្លែងធ្វើការ ឲ្យបើកកាមេរ៉ាមើលឃើញមានចោរកាច់កម៉ូតូ ហើយដោយម៉ូតូ១គ្រឿងនេះ មានភ្ជាប់ប្រពន័្ធ GPS ពេលនោះម្ចាស់ម៉ូតូ បានស្វែងរកម៉ូតូតាមរយៈប្រពន្ធ័GPS ក៏បានដឹងពីទីតាំងនៅមុខសាលាស្រុកកៀនស្វាយ កន្លែងទទួលផ្ញើម៉ូតូ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ខណៈម៉ូតូនោះ ត្រូវបានជនសង្ស័យលួចយក មកផ្ញើនៅទីនោះ ដោយដោះស្លាកលេខចេញ តែម្ចាស់ម៉ូតូស្គាល់ច្បាស់ថា ជាម៉ូតូរបស់ខ្លួន ទើបបានរាយការណ៍ដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ ឲ្យជួយអន្តរាគមន៍ ។
បន្ទាប់ពីទទួលបានពត៌មានកម្លាំនគរបាលប៉ុស្តិ៍គគីរ បានយកម៉ូតូនោះ មកប៉ុស្តិ៍ដើម្បីសួរនាំរឿងហេតុពីម្ចាស់ម៉ូតូ បានប្រហែល១៥នាទី ស្រាប់តែឈ្មោះ វង សុភី ភេទប្រុស អាយុ៣៧ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិព្រែកផ្អាវ ឃុំព្រែកក្រញ៉ាញ់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានមកយកម៉ូតូខាងលើពីកន្លែងផ្ញើ ពេលនោះ អ្នកទទួលផ្ញើម៉ូតូបានរាយការណ៍ ប្រាប់កម្លាំងសមត្ថកិច្ច ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនៅប៉ុស្តិ៍។
ដោយមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ជនសង្ស័យរួមនិងវត្ថុតាង បានប្រគល់ឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបន្តចាត់ការតាមនីតិវិធី៕




មតិយោបល់