ភ្នំពេញៈ ភ្នាក់ងារPost News បានរាយការណ៍មកថា បុរសជាកម្មករសំណង់ម្នាក់ ត្រូវបានកម្លាំងនគរបានប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយនិងកម្លាំងសន្តិសុខចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពចាប់រំលោភទៅលើនារីជាអនិតិជនម្នាក់បានសម្រេចចំនួន១លើករួច កាលពីយប់ថ្ងៃទី ១៨ ខែមីនា កន្លងមកនេះ ហើយទើបបែកធ្លាយរឿងនេះបងស្រីរបស់នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹង។
ការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង៨ និង៤៥នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់កោះពេជ្រ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បុរសជាជននសង្ស័យមានឈ្មោះ ថេន សុធា អាយុ២៣ឆ្នាំ មុខរបរកម្មករសំណងង់នៅកោះពេជ្រ មានស្រុកកំណើតនៅភូមិព្រៃរោង ឃុំតាឡូ ស្រុក បាកាន ខេត្តពោធិសាត់។ នារីរងគ្រោះមានឈ្មោះ គ.ស.គ អាយុ១៥ឆ្នាំ មុខរបរកម្មករសំណង់នៅកោះពេជ្រជាមួយគ្នា មានស្រុកកំណើតនៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
មុនឈានដល់ការចាប់ឃាត់ខ្លួន មុនពេលកើតហេតុកាលពីយប់ថ្ងៃកើតហេតុខាងកើ បុរសជាជនសង្ស័យនិងនារីរងគ្រោះ រួមទាំងមិត្តភក្តិរួមការងារពី៧ទៅ៨នាក់ បាននាំគ្នាផឹកស៊ីនៅក្នុងរោងស្នាក់នៅរបស់ពួកគេតាំងពីក្បាលព្រលប់រហូតដល់ម៉ោ១១យប់។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពីពួកគេផឹកស៊ីស្រវឹងស្រាយ៉ាងជោកជាំរៀងៗខ្លួន រួចហើយក៏បែកគ្នាចូលដេកក្នុងមុងរៀងៗខ្លួន ឆ្លៀតពេលនោះបុរសជាជនសង្ស័យក៏បានលួចចូលទៅក្នុងមុងរបស់នារីរងគ្រោះ និងធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេចចំនួន១លើកតែម្តង លុះរំលងបានមួយថ្ងៃនាងក៏បានរៀបរាប់ប្រាប់បងស្រីរបស់ខ្លួន និងនាំមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឲ្យចាប់ឃាត់ខ្លួនតែម្តង។
ក្រោយពេលកើតហេតុ បុរសជាជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួនយកមកធ្វើការសាកសួរ និងកំណត់ហេតុនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់