កំពង់ចាម: ករណីអគ្គិភ័យលេបត្របាក់ផ្ទះ១ខ្នងគ្មានសល់ កាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី១៤ឧសភា២០១៦ ក្នុងភូមិកោះគោ ឃុំមានជ័យ ស្រុកស្រី។
មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម លោក សោ សាវឿន បានប្រាប់ Post News ឱ្យដឹងថា ករណីអគ្គិភ័យនេះ ម្ចាស់ផ្ទះឈ្មោះ ពិន ណែម ប្រពន្ធឈ្មោះ ចន្ធី ហើយករណីនេះគេមិនទាន់ដឹងមូលហេតុនៅឡើយទេ ពេលម្ចាស់ផ្ទះមិននៅផ្ទះ ទៅបុណ្យផ្ទះអ្នកភូមិ ចម្ងាយ៣០០ម៉ែត្រ។
លោកមេបញ្ជាការបញ្ជាក់ថា ផ្ទះឆេះជាផ្ទះប៉ិត ប្រក់ក្បឿង ទំហំទទឹង៨ម៉ែត្រ នឹងបណ្ដោយ៩ម៉ែត្រ នៅភូមិកោះគោ ឃុំមានជ័យ។
ហើយករណីនេះកម្លាំងចំរុះ និងប្រជាពលរដ្ឋ មិនអាចជួយពន្លត់បានទេ តែបានជួយយកគោយន្តមួយគ្រឿងចេញផុត ដោយពុំមានគ្រោះថ្នាក់អ្វីឡើយ៕
មតិយោបល់