កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ ធ្វើអោយភ្ញាក់ផ្អើលទាំងយប់ខណៈដែលរថយន្ត Lexus RX300 បើកបុកម៉ូតូViVa បណ្តាលអោយបែកក្បាល ស្លាប់យុវជនម្នាក់យ៉ាងអាណោចអាធម៍។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ត្រង់ចំណុចខាងត្បូងប៉ុស្តិ៍ព្រែកឬស្សី ប្រហែល៣០ម៉ែត្រ លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។
នគរបាលចររាចរណ៍បានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ ហេង សេរីរិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ រីឯជនបង្ករបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបន្តទៀតថា ករណីគ្រោះថា្នក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក Lexus RX300 ពណ៌ស្ក មិនស្គាល់ស្លាកលេខ បើកបរក្នុងទិសដៅពីត្បូងមកជើង មកដល់ចំណុចខាងលើក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកSuzuki Viva ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1AJ-8791 ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ជ្រុលចូលចំណែកផ្លូវខាងម៉ូតូ បណ្តាលឲ្យស្លាប់យុវជនម្នាក់ និងខូតខាងម៉ូតូយ៉ាងខ្លាំង ចំណែករថយន្តបានបើកគេចពីកន្លែងកើតហេតុទៅបាត់ស្រមោល។ ក្រោយពេលកើតហេតុ សពត្រូវបានក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕





















មតិយោបល់