ព័ត៌មានជាតិ

បើកបរមិនប្រកាន់ស្តាំ រថយន្ត២គ្រឿងប៉ះគ្នាស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅក្រុងដូនកែវ

តាកែវ: លោកអធិការក្រុងដូនកែវបានប្រាប់Post Newsថា កាលពីវេលាម៉ោង៧និង៥០នាទី ថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១៧ នៅចំណុចភូមិច្រេស សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧០ និង ៧១ រវាងរថយន្ត និងរថយន្ត មានទិសដៅបញ្រ្ចាសគ្នា ។ រថយន្តម៉ាក Nissan ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2F 4810 បើកបរដោយឈ្មោះ អ៊ាង សុខជា ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអំពិលទាប ឃុំស្វាយក្រៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង មុខរបរបើកបររថយន្ត បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ អ្នករួមដំនើរម្នាក់ឈ្មោះ សុង អុឹងហេង ភេទប្រុស​ អាយុ៤១ឆ្នាំ ស្នាក់នៅភូមិទួលរកា សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរពេទ្យធ្មេញ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ រីឯរថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2L 5403 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុទុករថយន្តចោលនៅនឹងកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់ ។ មូលហេតុដោយសារបើកបរមិនប្រកាន់ស្តាំ ។

បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់