ព័ត៌មានជាតិ

រថយន្តដឹកទឹកកកសញ្ញាខ្លាឃ្មុំ បែកកង់រេចង្កូតបុករនាំងដែកចែកទ្រូងផ្លូវ៦ផ្ទាំង

ភ្នំពេញៈ មុននេះបន្តិច មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តរបស់ក្រុមហ៊ុន សញ្ញាខ្លាឃ្មុំទឹកកក បែកកង់រេចង្កូតបុកនាំងដែកចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់៦ផ្ទាំង រួបបន្តទៅបុកដើមក្ងោក នៅលើបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី  សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ បង្កឲ្យរងការខូចខាត នៅវេលាម៉ោង៩: ៤៥នាទីព្រឹក​ ថ្ងៃទី១៥ឧសភា២០១៦។

ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ នគរបាលចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោលក្រោយពេលកើតហេតុ៕

photo_2016-05-15_10-19-59 photo_2016-05-15_10-20-02 photo_2016-05-15_10-20-03 photo_2016-05-15_10-20-04 photo_2016-05-15_10-20-05

មតិយោបល់