ព័ត៌មានជាតិ

រថយន្តដឹកស្រូវគេចម៉ូតូ បណ្ដាលឲ្យរេចង្កូតទៅបុកបង្កាន់ដៃស្ពានរងការខូចខាត

កណ្ដាល: នៅថ្ងៃពុធ៤រោចខែ ទុតិយសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០និង៥០នាទី ព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ លើចំណុចផ្លូវលេខ១១០ ចំនុចភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនេះមានរថយន្តមួយគ្រឿងម៉ាក់ HYUNDAI ពណ៌ស ស្លាកលេខ កំពង់ចាម 4A.0552 បើកបរដោយឈ្មោះ ហាប់ ប្រុស ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបើឡានដឹកស្រូវ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបគុយទាវ ស្រុកលើកដែក ខេត្តកណ្តាល ទិសដៅពីកើតទៅលិច( ស្អាង.ភ្នំពេញ) ពេលមកដល់ចំណុចកើតហេតុ ក៏បានគេចម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ មិនចាំស្លាកលេខបើកបរទិសដៅផ្ទុយគ្នា(ភ្នំពេញ.ស្អាង) ដោយជនមិនស្គាល់អត្តសញ្ញាណ រួចក៏ជិះម៉ូតូទៅបាត់ដោយរថយន្ត បានគេចពីម៉ូតូហើយរេចង្កូតមកបុកនឹងបង្កាន់ដៃស្ពាន បណ្តាលឲ្យបាក់បង្កាន់ដៃស្ពានរងការខូចខាតជាខ្លាំង តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយករថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕

មតិយោបល់