ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូ បណ្តាលឲ្យស្លាប់និងរបួស

ព្រៃវែងៈ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនឹងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ឧសភា២០១៦ នៅចំណុចផ្លូវលំភូមិស្នាយបាង ឃុំកំពង់សឹងស្រុកព្រះស្ដេចខេត្តព្រៃវែង។

ហេតុការណ៍គ្រោះថ្នាក់ នេះកើតឡើងរវាងម៉ូតូម៉ាក MEY ពណ៌ សពាក់ផ្លាកលេខ ភ្នំពេញ1FU ១៨៨៥ បើកពីកើតទៅលិចបើកដោយឈ្មោះខឿន យស់ ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិសាលា ឃុំរំចេកស្រុកព្រះស្ដេច មកដល់ចំណុចខាងលើបានបុកម៉ូតូម៉ាកHODA C១២៥ពណ៌ខ្មៅសេរី២០១២ ពាក់ផ្លាកលេខព្រៃវែង១A ៩០២២ បើកពីលិចទៅកើតដោយឈ្មោះ ញ៉ាញ់ សឿនភេទប្រុសអាយុ ៥៥ ឆ្នាំនៅភូមិឈ្នះជៃលើឃុំរាធរស្រុកព្រះស្ដេចខេត្តព្រៃវែង។ ករណីនេះបណ្តាលឲ្យអ្នកបើកម៉ូតូMEYឈ្មោះ ខឿន យស់ ស្លាប់នៅកន្លែងកើតហេតុ។

រឺឯម្ខាងទៀតរងគ្រោះបញ្ជូនទៅមន្ទីពេទ្យ បង្អែកអ្នកលឿង។ ចំណែកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យ រីឯម៉ូតូយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់សឹង៕

photo_2016-05-15_10-35-25 photo_2016-05-15_10-35-26 photo_2016-05-15_10-35-27

មតិយោបល់