ព័ត៌មានជាតិ

ជិះម៉ូតូលឿនគាប់ជួនផ្លូវងងឹតផង ដួលបោកក្បាលស្លាប់ម្នាក់នៅស្រុកបន្ទាយអំពិល

ឧត្តរមានជ័យៈ លោកអធិការស្រុកបន្ទាយអំពិល បានប្រាប់Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីយុវជនម្នាក់ជិះម៉ូតូលឿន បណ្តាលឲ្យដួលរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥៦ ត្រង់ចំណុចខាងកើតស្ពាន ភូមិទន្លេស ប្រហែលចំនួន៣០០ម៉ែត្រ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធា ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិទន្លេស ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកMSX ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ1C-2543 ជិះក្នុងល្បឿនលឿន គាប់ជួនផ្លូវមានសភាពងងឹត លុះមកដល់ចំណុចកើតហេតុ បណ្តាលឲ្យដួលបោកក្បាល រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបន្ទាប់ពីកើតហេតុជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបាត់ទៅហើយ។

បច្ចុប្បន្នសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់