ព័ត៌មានជាតិ

ស៊យហួស!! ខ្ចីម៉ូតូគេមកជិះ បែរជាជិះធ្លាក់ស្ពានរងរបួសធ្ងន់!

បាត់ដំបង: យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post Newsប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីយុវជនម្នាក់ បានជិះម៉ូតូធ្លាក់ស្ពាន បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តាយផ្លូវវិស្វកម្ម ចំណុចស្ពានទី១៧ ក្នុងភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងបន្ទាប់ពីយុវជនម្នាក់ឈ្មោះ ណំ ភេទប្រុស អាយុប្រហែល១៩ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ក្រហម ស៊េរីឆ្នាំ២០១៥ ហើយជនរងគ្រោះស្នាក់នៅធ្វើកម្មករឲ្យម្ចាស់ឈ្មោះ វិត នៅចំណុចកើតហេតុខាងលើ។ ចំណែកម៉ូតូជនរងគ្រោះខ្ចី ពីឈ្មោះ ម៉េង នៅម៉ាឡៃ មកជិះ។

ក្រោយកើតហេតុ ជនរងគ្រោះខាងលើ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ មណ្ឌលសុខភាព ពេជ្រ ចិន្តា។ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក៕

មតិយោបល់