មនុស្សសម័យនេះភាគច្រើននិយមប្រើប្រាស់ស្មាតហ្វូន ដើម្បីធ្វើការកម្សាន្ត ស្រាវជ្រាវ និងភ្ជាប់ទំនាក់ទំនង។ ប៉ុន្តែមានមនុស្សភាគតិចណាស់ ដែលចាប់អារម្មណ៍ពីផលអវិជ្ជមាន របស់ឧបករណ៍ទាំងនេះ។ ខាងក្រោមនេះ ជាផលប៉ះពាល់សុខភាពចំពោះមនុស្សដែលមានទម្លាប់ប្រើស្មានហ្វូន៖
១.ស្មាតហ្វូន ដែលផលិតក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានបំពាក់បច្ចេកវិទ្យាម្យ៉ាង សម្រាប់បញ្ចេញពន្លឺខៀវដូចទៅនិងពន្លឺព្រះអាទិត្យ ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់អាចមើល និងអានបានកាន់តែច្បាស់ ប៉ុន្តែវាក៏ជាកត្តាដែលធ្វើឲ្យ ខួរក្បាលរបស់អ្នកមានការភ័ន្តច្រឡំ មិនដឹងថាពេលណាជាពេលថ្ងៃ ឬពេលយប់ ដើម្បីបង្កើតអ័រម៉ូនម្យ៉ាង ធ្វើឲ្យមនុស្សងងុយគេងឡើយ។
២.ឥទ្ធិពលនៃស្មាតហ្វូន បង្កផលអាក្រក់បំផុតសម្រាប់មនុស្សដែលមានវ័យជំទង់ឡើងទៅ ព្រោះពួកគេមានទម្លាប់ប្រើស្មាតហ្វូនច្រើន ហើយទម្លាប់បែបនេះ បានធ្វើឲ្យចង្វាក់បេះដូងរបស់ពួកគេមានការផ្លាស់ប្តូរច្រើន ហើយធ្វើឲ្យពួកគេជួបប្រទះអាការគេងភ្ញាក់ៗ នៅពេលយប់។
៣.ការប្រើប្រាស់ស្មាតហ្វូននៅពេលយប់ អាចរំខានដល់ការទទួលទានដំណេករបស់អ្នក ព្រោះវាធ្វើឲ្យអ្នកអារម្មណ៍មិនស្ងប់ ពិបាកចូលគេង។ កត្តានេះហើយអាចធ្វើឲ្យអ្នកប្រឈមនិងហានិភ័យ នៃការកើតជំងឺមហារីកសុដន់ និងជំងឺមហារីកក្រពេញប្រូស្តាត។
ដូចនេះដើម្បីការពារសុខភាពរបស់អ្នកពីបញ្ហាទាំងនេះ អ្នកគួរតែបបញ្ឈប់ការប្រើស្មាតហ្វូន ឬឧបករណ៍អេឡិចត្រូនិចណាមួយយ៉ាងហោចណាស់ ២-៣ម៉ោង មុនពេលចូលគេង៕
មតិយោបល់