ព្យុងយ៉ាង៖ មេដឹកនាំផ្ដាច់ការវ័យក្មេងកូរ៉េខាងជើង លោក គឹម ជុនអ៊ុន បានសម្រក់ទឹកភ្នែកនៅក្នុងពិធីបុណ្យសពរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សពលករ កូរ៉េ និង ជាមេបញ្ជាការជាន់ខ្ពស់ នៃយោធា នៅថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកាម្សិលមិញនេះ។
រូបភាពមួយសន្លឹកដែលសារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចុះផ្សាយគឺបានបង្ហាញពីទឹកមុខដ៏ក្រៀកក្រំ និងនៅលើផ្ទាំងថ្ពាល់ជនផ្ដាច់ការវ័យក្មេងរូបនេះគឺឃើញមានដំណក់ទឹកភ្នែក ខណៈដែលលោកបានសម្តែងនូវការគោរពវិញ្ញាណក្ខន្ធ ចំពោះលោក រ៉ា អូហ៍ ស៊ុល ដែលបានទទួលមរណភាព នៅទីក្រុងព្យុងយ៉ាង ដោយជំងឺមហារីសសួរ នៅអាយុ ៩៤ឆ្នាំ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ ប្រកបដោយភាពសោកស្តាយ ជាពន់ពេក៕
មតិយោបល់