ព័ត៌មានជាតិ

ឈរបម្រុងឆ្លងផ្លូវ ត្រូវម៉ូតូបុកខ្ទាតទៅប៉ះរថយន្ត រងរបួសធ្ងន់២នាក់

ភ្នំពេញ: បុរសម្នាក់កំពុងឈរបំណងឆ្លងផ្លូវត្រូវម៉ូតូបុកខ្ទាត ទៅប៉ះរថយន្ត ដែលកំពុងបើកយឺតៗ បណ្តាលឲ្យរងរបួសទាំងអ្នកជិះម៉ូតូ និងអ្នកឈរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទី ល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ទល់មុខយានដ្ឋាន វណ្ណាឡាក់ស្រ៊ីន ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកគប់ចង្កៀងមូលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1FO-9565 ជិះយ៉ាងលឿន តាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ក្នុងទិសដៅ ពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ក៏វ៉ាស្តាំរថយន្តតាកូម៉ាពណ៌សំបកឪឡឹក ស្លាកលេខ 2R-6804 ដែលកំពុងតែបន្ថយល្បឿនយឺតៗ ខណ:នោះម៉ូតូវ៉ាយ៉ាងលឿន ក៏ជ្រុលទៅបុកបុរសម្នាក់ ដែលកំពុងឈរនៅខាងស្តាំរថយន្ត យ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទាតបុរសនោះ ទៅប៉ះជាមួយរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ ទាំងអ្នកឈរ និងអ្នកជិះម៉ូតូ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ដោយមានការជួយពីសំណាក់ម្ចាស់រថយន្តផងដែរ។ ក្រោយមកភាគី និងតំណាងភាគីទាំងអស់ បានហៅសមត្ថកិច្ចមកធ្វើការវាស់វែងទៅតាមនីតិវិធី៕

//www.youtube.com/watch?v=8pONXvh7r-0&feature=youtu.be

មតិយោបល់