ព័ត៌មានជាតិ

កាប់ ៣កាំបិត របួសធ្ងន់ស្ទើរទៅពេទ្យមិនទាន់

ពោធិ៍សាត់៖  មានករណីហឹង្សាដោយចេតនា ១ករណី កើតឡើងនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ នៅរសៀលម្សិលមិញម៉ោង ៣និង០០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ដែលបង្ករឡើងដោយជនសង្ស័យឈ្មោះ សាន សុផល ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិឃុំខាងលើ នេះបើយោងតាមសំដីរបស់មន្រ្តី នគរបាលស្រុកវាលវែង។

ករណីហឹង្សាដោយចេតនានេះ គឺកើតទ្បើងដោយសារជនសង្ស័យយកកាំបិតកកុក កាប់ទៅលើឈ្មោះ កេះ សាវឿន ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិឃុំខាងលើ ចំនួន ០៣ កាំបិត របួសធ្ងន់ ជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តពោធិ៍សាត់ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីចាត់ចែងតាមផ្លូវច្បាប់៕

photo_2016-04-19_10-08-49 photo_2016-04-19_10-08-51 photo_2016-04-19_10-08-50

មតិយោបល់