កណ្តាល: ភ្នាក់ងារPost Newsប្រចាំខេត្តកណ្តាលបានឲ្យដឹងថា កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៣៨ និង៣៩ ចំណុចភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ដែលហេតុការណ៍នេះបង្កឡើដោយ រថយន្តម៉ាក HighLander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AK-0697 បើកបរដោយឈ្មោះ ឈិន សុផា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃក្រឡាញ់ ស្រុកពារាំង ខេត្តព្រៃវែង ។
ក្នុងនោះមានអ្នករួមដំណើរ៣នាក់ ទី១ឈ្មោះ មុំ ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយអ្នកបើកបរខាងលើ ទី២ឈ្មោះ ផៃ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយអ្នកបើកបរខាងលើ ទី៣ឈ្មោះ ឈិន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយអ្នកបើកបរខាងលើ ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ រថយន្តខាងលើបើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើបានជ្រុលទៅបុកជាមួយនិងម៉ូតូ០២គ្រឿង មួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV.1269 បើកបរដោយឈ្មោះ អិន សុខអៀង ភេទស្រី អាយុ៣២ឆ្នាំស្នាក់នៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ស្លាប់) អ្នករួមដំណើរ០២នាក់ ទី១ឈ្មោះ រ៉ាក ធារី ភេទ ស្រី អាយុ០៤ឆ្នាំ ស្នាក់នៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ស្លាប់) ទី២ឈ្មោះ រ៉ាក់ ណារិទ្ធ ភេទប្រុស អាយុ០៦ឆ្នាំ ស្នាក់នៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសស្រាល) បើកបរក្នុងទិសដៅពីលិចទៅកើត ចំណែកម៉ូតូ០១គ្រឿងទៀត ម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH.0270 បើកបរដោយឈ្មោះ ឡូញ លី ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសធ្ងន់) អ្នករួមដំណើរ០១នាក់ មានឈ្មោះ ដំ ចាន់រី ភេទស្រី អាយុ១៤ឆ្នាំនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសធ្ងន់) បើកបរក្នុងទិសដៅពីកើតទៅលិច ។
មូលហេតុអ្នកបើកបររថយន្ដ បង្កបើកបរនៅក្នុងល្បឿនលឿន វ៉ាជែងខ្វះការប្រុងប្រយត្ន័ បណ្តាលឲ្យខូចខាតសំភារៈម៉ូតូ០២គ្រឿងខូចខាតធ្ងន់ និ រថយន្ដ០១គ្រឿងខូចខាតស្រាល ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុក រួមជាមួយវត្ថុតាងម៉ូតូ០២គ្រឿងរថយន្ដ សមត្ថកិច្ចជំនាញធ្វើការដកហូតយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ៕
មតិយោបល់