Post News Media ព័ត៌មានជាតិ នារីម្នាក់ស្ថ...

នារីម្នាក់ស្ថិតក្នុងសភាពស្រវឹង បើករថយន្តបុកឡើងគងលើក្បាលនាគចែកទ្រូងផ្លូវ!

ភ្នំពេញ: នារីម្នាក់រងរបួសស្រាល បន្ទាប់ពីបើករថយន្ដក្នុងល្បឿនលឿនល្មម តែស្ថិតក្នុងស្ថានភាពស្រវឹង បណ្ដាលឲ្យរថយន្ដរេចង្កូតទៅបុកឡើងគងលើក្បាលនាគ ចែកទ្រូងផ្លូវតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទី យប់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមសម្ដីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានប្រាប់Post Newsថា មុនពេលកើតហេតុ មាននារីម្នាក់ បានបើករថយន្ដម៉ាក ហាយឡែនឌ័រ ពាក់ស្លាកភ្នំពេញ 2AE-3941 បើកក្នុងស្ថានភាពស្រវឹង ក្នុងទិសដៅពីជើងទៅត្បូង ខណ:ពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបើករថយន្ដក្នុងល្បឿនលឿនល្មម រួចក៏រេចង្កូតជ្រុលទៅបុករថយន្ដមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ជិះក្នុងទិសដៅស្របផ្លូវគ្នា រួចបន្តទៅបុកនឹងក្បាលនាគចែកទ្រូងផ្លូវឡើងទៅគងលើក្បាលនាគពុះចែកទ្រូងផ្លូវតែម្ដង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង នាំយករថយន្ដខាងលើ យកទៅរក្សានៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់៕