ព័ត៌មានជាតិ

ទៅឆេងម៉េង មកវិញត្រូវកូនចៅ លួចយករម៉កម៉ូតូនិងទូរសព្ទទៅបញ្ចាំអស់

ភ្នំពេញ:​ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់របស់ចាប់បានប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ បន្ទាប់ពីរូបគេបានធ្វើសក​ម្មភាពលួចយកម៉ូតូរឺម៉កនិងទូរសព្ទទៅបញ្ចាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទី ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ផ្លូវបេតុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ​ យស់​ ចាន់ដារា​ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ។​ ចំណែកជនរងគ្រោះមានឈ្នោះ​ ជា​ វុទ្ធី​ អាយុ៣៨ឆ្ នាំមុខរបរលក់ហ្គាស ស្នាក់នៅភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យ​។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា រូបគាត់ឃើញជនសង្ស័យគ្មានការងារធ្វើ​ ហើយមានចិត្តអាណិតក៏បានឲ្យមកជួយដឹកធុងហ្គាស
ដាក់ឲ្យម៉ូយ ណាមួយគិតថាជាអ្នកជិតខាងផងទើបទុកចិត្ត លុះមកដល់ថ្ងៃទី៣ ខែមេសា រូបគាត់និងក្រុមគ្រូសារនាំគ្នាទៅឆេងម៉េងដោយឲ្យជនសង្ស័យនៅផ្ទះនិងទុកទូរសព្ទអាយហ្វូន១គ្រឿងគ្រាន់ដើម្បីម៉ូយទាក់ទងឲ្យយកហ្គាសឲ្យ តែត្រូវជនសង្ស័យយកទៅបញ្ចាំអស់ទាំងរឺម៉ក់ម៉ូតូនិងទូរសព្ទចំនួន២៥០ដុល្លារ ទើបរូបគាត់ខឹង ហើយនៅព្រឹកថ្ងៃកើតហេតុបានប្រទះឃើញ ក៏បានចាប់ប្រគល់ឲ្សសមត្ថកិច្ចស្ទឹងមានជ័យយកមកសាងសួរ​ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកម៉ូតូរឺម៉ក់និងទូរសព្ទទៅបញ្ចាំចំនួន២៥០ដុល្លារ​ ពិតប្រាកដមែន​។

ក្រោយមកត្រូវបានឪពុកជនសង្ស័យមកអង្វរជនរងគ្រោះនិងធ្វើកិច្ចសន្យាធានាចេញសងទៅជនរងគ្រោះវិញដើម្បីបញ្ចប់បញ្ហានៅត្រឹមប៉ុស្តិ៍៕

https://youtu.be/L7DecJ7pHzg

មតិយោបល់