ព័ត៌មានជាតិ

អស់ទាស់ហ្មង ! ឃាត់ខ្លួនស្រីម្នាក់ចាញ់ល្បែងខ្ចីរថយន្តមិត្តភក្តិយកទៅបញ្ចាំនៅកាសុីណូណាហ្កា

ភ្នំពេញ: ភ្នាក់ងារ Post News Media បានឲ្យដឹងថា ស្រ្តីម្នាក់ដែលគេស្គាល់ថាជាមិត្តភក្តិរបស់លោកមេភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានលេងល្បែងចាញ់អស់លុយរហូតជំពាក់គេទៀត ក៏បានយករថយន្ត១គ្រឿងទៅដាក់បញ្ចាំក្នុងតម្លៃ៦ពាន់ដុល្លារ ដើម្បីយកលុយទៅលេងល្បែងស្ដារដើម ប៉ុន្តែបែរជារឹតតែចាញ់ថែមទៀត រហូតគ្មានលុយទៅលស់យករថយន្តមកវិញ ក៏ត្រូវបានបុរសជាមិត្តភក្តិឃាត់ខ្លួនប្រគល់ឲ្យនគរបាល ធ្វើការសាកសួរនៅប៉ុស្ដិ៍ កាលពីវេលាម៉ោង ១១ និង ៤០ នាទី ព្រឹកថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ ប៉ុន្តែមិនបានបញ្ជាក់ថា ត្រឹមការអប់រំ ឬ ក៏ចាត់ការតាមច្បាប់ឡើយ ។

តាមប្រភពស្ត្រីរូបនោះឈ្មោះ ធា អាយុ៣២ឆ្នាំ មានកូន៣នាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បានយករថយន្ត ១ គ្រឿងម៉ាកហាយឡែនឌ័រ ទៅដាក់បញ្ចាំនៅកាស៊ីណូណាហ្គា ក្នុងតម្លៃ៦ពាន់ដុល្លារ បន្ទាប់ពីលេងល្បែងបៀរនៅក្នុងកាស៊ីណូមួយនោះចាញ់អស់ ។

ប្រភពបានបន្តឲ្យដឹងថាស្រ្តីរូបនោះបាននិយាយថា មូលហេតុដែលនាងយករថយន្តទៅបញ្ចាំ គឺព្រោះតែចាញ់ល្បែង នាងបានទៅ លេងល្បែងនៅកាស៊ីណូណាហ្កា ប៉ុន្តែមុននឹងទៅលេងល្បែងទីនោះ ដោយសារតែគ្មានលុយចាយគ្រប់គ្រាន់ នាងបានជំពាក់លុយគេ ហើយគ្មានលុយសម្រាប់សងគេ ក៏បានទៅលេងល្បែងក្រែងបានលុយសងគេ ប៉ុន្តែមិននឹកស្មានថា កាន់តែលេងកាន់តែចាញ់សោះ រហូតជំពាក់គេថែមទៀត ។ ទើបនាងសម្រេចចិត្តយក រថយន្តម៉ាកហាយឡែនឌ័រ ១ គ្រឿងទៅដាក់បញ្ចាំយកលុយលេងល្បែងក្នុងបំណងស្ដារដើម តែស្ដារមិនរួច បានចាញ់អស់ ហើយក៏ត្រូវបានលោកប្ដីឃាត់ខ្លួនប្រគល់ឲ្យនគរបាលបែបនេះតែម្ដង ៕

//youtu.be/lIrdmIpJsfU

មតិយោបល់