ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់

បន្ទាយមានជ័យៈ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយនៅលើកំណាត់ផ្លូវជាតិលេខ២៥៨D ស្ថិតក្នុងភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បង្កឡើងដោយរថយន្ត និងម៉ូតូ បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់។

លោក ជា ពិសី មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកអូរជ្រៅបានអោយដឹងថានៅមុនពេលកើតហេតុ មានរថយន្តនីសាន់ ពណ៌សំបកឪឡឹក១គ្រឿង ពាក់ស្លាកលេខ សៀមរាប2B-3983 បើកបរក្នុងទិសដៅពីជើងទៅត្បូង ហើយក៏បានបុកនឹងម៉ូតូម៉ាក សេ១០០ ពណ៌ក្រហម ផលិតឆ្នាំ១៩៩៩ គ្មានស្លាកលេខ ជិះដោយឈ្មោះ យ៉ង់ យ៉េត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់។ ក្រោយបង្កអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។

ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនភ្លាមៗទៅកាន់មណ្ឌលសុខភាពឃុំកូបដើម្បីសង្គ្រោះបន្ទាន់។ វត្ថុតាងមានរថយន្ត និងម៉ូតូត្រូវរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ៕

មតិយោបល់