ព័ត៌មានជាតិ

សង្ឃនិងយាយជីជាង២០អង្គ ពុលទឹកសណ្តែក នៅវត្តបរវេល!

បាត់ដំបង: ប្រភពព័ត៌មានពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបងបានឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានព្រះសង្ឃចំនួន១៤អង្គ និងយាយជីចំនួន១១នាក់ បានពុលចំណីអាហារក្នុងបរិវេណវត្តបវេល ត្រូវបានគេបញ្ជូនទៅបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ វត្តបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារ បានដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពបវេល១ ប៉ុន្តែពុំមានគ្រោះថ្នាក់អ្វីទេតាមការសន្និដ្ឋានគឺបណ្តាលមកពីឆាន់ និងផឹកទឹកសណ្តែក បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

មតិយោបល់