ព័ត៌មានជាតិ

ជនជាតិអង់គ្លេសម្នាក់ដេកស្លាប់ បង្កការភ្ញាក់ផ្អើល

ព្រះសីហនុៈ លោកអធិការរងស្រុកព្រៃនប់បានប្រាប់ Post News ថា មានជនបរទេស ជនជាតិអង់គ្លេសម្នាក់ បានដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបឹងហ្គាឡូ ស្ថិតនៅក្នុងចម្ការពេជ្រ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះ ដែលស្លាប់ខាងលើនេះមានឈ្មោះ PARTINGTON EDWIN LAWRENCE ភេទប្រុស សញ្ជាតិអង់គ្លេស កើតថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៤៣ មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខ 707279319 សុពលភាពដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ មានទិដ្ឋាការលេខ EI 00925099 មានសុពលភាពដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្នាក់នៅចំណុចកើតហេតុខាងលើ។

តាមការរៀបរាប់ពីឈ្មោះ PARTINGTON MRS JANYA ភេទស្រី ជនជាតិថៃ កើតថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ១៩៧០ មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខ AA6091071សុពលភាពដល់ថ្ងៃទី18-05-2021 មានទិដ្ឋាការលេខEI01082759 មានសុពលភាពដល់ថ្ងៃទី13-06-2017 ត្រូវជាប្រពន្ធសព បានឲ្យដឹងថា ប្តីរបស់គាត់ចាស់ជរា មានជំងឺប្រចាំកាយដួលប្រេះឆ្អឹងត្រគៀក តែគាត់អាចដើរទេសចរបាន ហើយគាត់បានមកស្នាក់នៅកន្លែងកើតហេតុចំនួន៤ ថ្ងៃមកហើយ។ ជារៀងរាល់យប់គាត់តែងតែផ្លាស់ខោទឹកនោមឲ្យប្តីគាត់រាល់យប់ លុះនៅយប់កើតហេតុគាត់និងប្តីរបស់គាត់ចូលដេកធម្មតា លុះដល់ម៉ោងកើតហេតុ គាត់បានឡើងផ្លាស់ខោទឹកនោមឲ្យប្តីរបស់គាត់ទើបដឹងថាប្តីបានស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នសាកសពត្រូវបានរក្សាទុកនៅចំណុចកើតហេតុ ដើម្បីរង់ចាំកម្លាំងជំនាញកោសល្យវិច័យចុះពិនិត្យ៕

មតិយោបល់