ភ្នំពេញៈ នៅថ្ងៃពុធ ទី២១ នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាស ឲ្យប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ចុះឈ្មោះចូលរួមពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ទេសចរណ៍សម្រាប់យើងទាំងអស់គ្នា-ជំរុញភាពទៅដល់ជាសាកល (Tourism for All – Promoting Universal Accessibility)។
អមជាមួយពិធីប្រកាសផ្សព្វផ្សាយ “ស្តង់ដាចំណាត់ថ្នាក់ភោជនីយដ្ឋាន និងអាហារដ្ឋាន” និង “ស្តង់ដាចំណាត់ថ្នាក់មណ្ឌលកម្សាន្តមនុស្សពេញវ័យ” ដែលនឹងធ្វើនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦,នៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-កូរ៉េ (សាលពហុបំណង) ។
បើសិនរាល់ប្រត្តិបត្តិករទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ សិស្ស និស្សិត យុវជនមានចំណាប់អារម្មណ៍ ក្នុងការចូលរួមក្នុងកម្មវិធីនេះ អាចចុះឈ្មោះតាមរយៈ Link ខាងក្រោម ៖ http://cambodiaecobusiness.org/…/registe…/84c444a4d4x264b4y2
មតិយោបល់