រុស្ស៊ីៈ អ្នកនាំពាក្យវិមានក្រឹមឡំាង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅការវាយប្រហារ ដោយការបាញ់មីស៊ីលជាច្រើនគ្រាប់របស់អាមេរិក ចូលមកក្នុងទឹកដីប្រទេសស៊ីរី គឺបានល្មើសនឹងច្បាប់អន្តរជាតិ។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧។
លោក Dmitry Peskov បានថ្លែងនៅក្នុងសន្និសីទកាសែតថា «ប្រធានាធិបតីលោក ពូទីន បានស្ដីបន្ទោសអាមេរិក យ៉ាងខ្លាំង រឿងបាញ់មីស៊ីសជាច្រើនគ្រាប់ ចូលក្នុងទឹកដីស៊ីរី និងចោទប្រកាន់ទង្វើក្រុងវ៉ាស៊ីនតោនថា កំពុងឈ្លានពានលើដែនអធិបតេយ្យភាពរបស់រដ្ឋមួយ ដែលល្មើសនឹងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។
ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី បានអះអាងថា ការវាយប្រហារនេះ បានសម្លាប់កងទ័ពស៊ីរីយ៉ាងហោចណាស់០៤នាក់។
សូមជំរាបថា ហេតុការណ៍នេះ បានកើតឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីមានសេចក្ដីរាយការណ៍ ជុំវិញការវាយប្រហារ អាវុធគីមីចេញពីសមរភូមិនៅក្នុងប្រទេសស៊ីរី ដែលលោកខាងលិចជឿថា បង្កទ្បើងដោយរដ្ឋាភិបាលស៊ីរី៕

មតិយោបល់