ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

ភ្នំពេញ: នគរបាលខណ្ឌមានជ័យ សហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ ២០១៧ ស្ថិតនៅក្រុម១ ភូមិទ្រា២ សង្កាត់ស្ទឹងមាន័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ការចុះធ្វើរដ្ឋបាលខាងលើនេះ មានការដឹកនាំដោយលោក ឯម ភារី នាយប៉ុស្តិ៍ស្តីទីស្ទឹងមានជ័យ ផងដែរ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ទី១ឈ្មោះ ចឹក វិចិត្រ ហៅស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ២ ក្រុមទី១ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ។ ទី២ឈ្មោះ សេក គុន្ថា ហៅកុយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅផ្ទះជួលភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ។ ទី៣ឈ្មោះ ភឿង ស៊ុនហេង ហម៉ែអាវិត ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមេការខារ៉ាអូខេ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ។ ៤ឈ្មោះហេង ហុង ហៅភេ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលាងរថយន្ត ស្នាក់នៅផ្ទះជួលភូមិទ្រា២សង្កាត់ស្ទឹងមានជ័យ និងទី៥ឈ្មោះ មករា ដាលិន ភេទស្រីអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ធំ និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់