ព័ត៌មានជាតិ

ព្រឹកថ្ងៃសីល នគរបាលខណ្ឌឬស្សីកែវ ជូនលោកយាយម្នាក់ទៅតុលាការ រឿងបើកបនល្បែងកន្ទុយលេខវៀតណាម

ភ្នំពេញៈ នៅព្រឹកព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ គ.ស ២០១៨នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌឬស្សីកែវ បានបញ្ជូនលោកយាយវ័យ ជាង៦០ឆ្នាំ ម្នាក់ទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី បើកបនល្បែងកន្ទុយលេខ ខុសច្បាប់។

យោងតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ងួន លន់ ភេទស្រី អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេកន្ទុយលេខវៀតណាម ស្នាក់នៅផ្ទះលេខ១៣៤៩ ផ្លូវលេខ៥ ក្រុម០៣ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។

គួររំឭកថា ជនសង្ស័យខាងលើត្រូវបាន កម្លាំងនគរបាល ព្រហ្មទណ្ឌ ខណ្ឌឬស្សីកែវ ដោយមានការសម្របសម្រួល ដោយលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីរសៀលថ្ងៃអង្គារ៍ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភះ គ.ស ២០១៨ នៅចំណុចផ្ទះលេខ១៣៤៩ ផ្លូវលេខ៥ ក្រុម០៣ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖
-ក្រដាសសម្រាប់ កត់ឆ្នោតវៀតណាមមួយចំនួន​ធំ
-ប៊ិច ចំនួន ០២ដើម
-ម៉ាស៊ីនគិតលេខ ចំនួន ០១គ្រឿង
-បន្ទាត់ ចំនួន ០១ដើម
-សេរីចេញឆ្នោតមួយចំនួន
និងប្រាក់រៀល ចំនួន ៧៥,០០០ រៀល៕

មតិយោបល់